ទង់ជាតិអង់គ្លេស (ខាងក្រោម) និងទង់ជាតិ EU (ខាងលើ) នៅខាងក្រៅទីស្នាក់ការរដ្ឋសភាទីក្រុងឡុងដិ៍ (រូបថត៖ TXXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា EC បានត្រៀមរួចជាស្រេចក្នុងសប្តាហ៍ខាងមុខនេះ ប្រសិនបើអង់គ្លេសចង់រៀបចំកិច្ចចរចានេះគឺត្រូវបញ្ជាក់ពីទស្សនៈរបស់ប្រទេសនេះឱ្យជាក់ស្តែងថែមទៀត។ អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថាសហគមន៍អឺរ៉ុបសង្ឃឹមបញ្ចៀសពីការចាកចេញដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ ប៉ុន្តែសហភាពអឺរ៉ុបក៏បានត្រៀមខ្លួនសម្រាប់លទ្ធផលដូច្នេះផងដែរ។ អ្នកនាំពាក្យរូបនេះបានរំលឹកថាកិច្ចព្រមព្រៀង Brexit ដែលសម្រេចបានរវាង EU និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May គឺជាជម្រើសដ៏ល្អបំផុត ហើយនឹងមិនត្រូវបានចរចាឡើងវិញ នោះឡើយ៕