សហភាពអឺរ៉ុបប្រឆាំងជំទាស់នឹងប្រទេសទួរគីស្តីពីការចូលរួមក្នុងសហភាពអឺរ៉ុប (EU)

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរគីក្នុងការចូលរួមសហភាពអឺរ៉ុបនោះ EC បានសង្កត់ធ្ងន់ថាដំណើរការនេះកំពុង តែ"ជាប់គាំង" ដោយសារតែទីក្រុង Ankara បាន"រំលោភបំពានយ៉ាងធ្ងន់ធ្ងរឡើងវិញ" លើបញ្ហាមួយចំនួន ក្នុងនោះមានឯករាជ្យភាពផ្នែកយុត្តិធម៌ និងគោលនយោបាយស្ថិរភាពសេដ្ឋកិច្ចផងដែរ។ យោងតាមរបាយការណ៍នេះ រដ្ឋាភិបាល ទួកគីបាន«ប៉ះពាល់យ៉ាងអវិជ្ជមាន» ដល់ទីផ្សារហិរញ្ញវត្ថុខណៈដែលបន្តរំលោភលើគោលនយោបាយសេដ្ឋកិច្ច ដែលធ្វើឱ្យ EC មានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះមុខងារទីផ្សារសេដ្ឋកិច្ចផងដែរ៕