ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៨ ខែតុលា ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom បានប្រកាសថា EU គ្មានជំរើសណាមួយ ក្រៅពីការតបតវិញចំពោះអាមេរិក ខណៈដែលអាមេរិកបានតម្លើងពន្ធថ្មីទៅលើទំនិញរបស់ EU ដែលមានតម្លៃ ៧,៥ ពាន់លានដុល្លារ។ លោកស្រី Malmstrom បានសម្តែង ការសោកស្តាយ ចំពោះជម្រើសរបស់សហរដ្ឋអាមេរិកក្នុងការយកពន្ធ លើ ទំនិញនាំចូលរបស់ EU ។

នាថ្ងៃដដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា ក្រុមមន្ត្រីសហភាពអឺរ៉ុបកំពុងធ្វើការយ៉ាងសកម្ម សំដៅទទួលឲ្យបាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងរារាំងគ្រោះអាសន្នយកពន្ធ

ដែលទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងរួចមក។ ទន្ទឹមនឹងនេះ លោកក៏បានសម្ដែងក្ដី សុទិថិនិយមអំពីយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកផងដែរ៕