បំពង់បង្ហូរឧស្ម័ននៅស្ថានីយ៍មួយនៅ Werne ប្រទេសអាល្លឺម៉ង់។ (រូបថត៖ AFP/VNA) |
ទោះជាយ៉ាងណាក៏ដោយ កត្តាអំណោយផលទាំងនេះអាចនឹងបាត់បង់នៅរដូវ រងារឆ្នាំ ២០២៣ ដោយសារតែការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីឥឡូវនេះស្ទើរតែអស់ ទៅហើយ។ ការផលិតឧស្ម័នធម្មជាតិរាវរបស់ពិភពលោកនៅឆ្នាំ ២០២៣ ត្រូវបាន គេព្យាករណ៍ថា នឹងកើនឡើងត្រឹមតែប្រហែល ២០ ពាន់លានម៉ែត្រគីបប៉ុណ្ណោះ ហើយ វានឹងមិនគ្រប់គ្រាន់ទេ ប្រសិនបើតម្រូវការថាមពលរបស់សេដ្ឋកិច្ចចិនស្ដារឡើងវិញដូច នៅឆ្នាំ ២០២១។ យោងតាមនាយកអង្គការថាមពលអន្តរជាតិលោក Fatih Birol អឺរ៉ុបនឹងខ្វះខាត ឧស្ម័នប្រហែល ៣០ ពាន់លានម៉ែត្រគីប នៅរដូវរងារឆ្នាំ ២០២៣ ហើយឃ្លាំងទុក បម្រុងថាមពលយុទ្ធសាស្ត្រនឹងបំពេញត្រឹមតែប្រហែល ៦៥% ប៉ុណ្ណោះ បើប្រៀបធៀប ទៅនឹងកម្រិត ៩៥% ដូចឆ្នាំនេះ៕

