សាខាធនាគារ Danske Bank នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

យោងទៅតាមអាជ្ញាធរអឺរ៉ុប បានឲ្យដឹងថា ធនាគារតែងតែមិនគោរពតាមបទកំណត់ស្តីពីការប្រឆាំងនឹងការលាងលុយកខ្វក់នោះទេ ខណៈដែលទីភ្នាក់ងារគ្រប់គ្រងជាច្រើននៅក្នុងបណ្តាប្រទេស EU មិនបានដោះស្រាយឱ្យដាច់ខាតនូវស្ថានភាពនេះទេ ហើយក៏មិនទាន់ជំនះពុះពាររាល់កំហុសនៅក្នុងបទបញ្ជានាពេលបច្ចុប្បន្ននៅឡើយដែរ។ EC បានអះអាងថាចំណុចខ្វះខាតទាំងនេះបានបង្ហាញឲ្យឃើញថារាល់បញ្ហាមានលក្ខណៈរចនាសម្ព័ន្ធនៃបទកំណត់ស្តីពីការប្រឆាំងនឹងការលាងលុយកខ្វក់ផងដែរ។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានជឿជាក់ថាបណ្តាប្រទេសជាសមាជិកគួរតែពិចារណាផ្ទេរសិទ្ធិបន្ថែមទៀតដល់សហភាពអឺរ៉ុបសំដៅកែលម្អការឃ្លាំមើលចំពោះការរំលោភបំពានលើហិរញ្ញវត្ថុនៅធនាគារផងដែរ៕