លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានអនុវត្តន៍ពិធីការជូនសារតាំងឡើងប្រធាន EC លោកស្រី Ursula von der Leyen។ (រូបថត៖ TTXVN) |
រីឯខ្លួនវិញ ប្រធាន EC លោកស្រី Ursula Von der Leyen បានថ្លែងអំណរគុណ ហើយស្នើឲ្យលោកឯកអគ្គរដ្ឋទូត Nguyen Van Thao ពាំនាំសេចក្ដីសួរសុខទុក្ខនិង សេចក្ដីជូនពរដ៏ល្អប្រសើរ ជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ ដឹកនាំជាន់ខ្ពស់វៀតណាម។ លោកស្រីប្រធាន EC បានបញ្ជាក់ថា EU ជានិច្ចកាល គោរពតួនាទី ឋានៈ និងទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជា ដៃគូសំខាន់របស់ EU ក្នុងតំបន់ ហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព។ ភាគីទាំងពីរក៏នឹងបន្ត សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ស្របតាម យុទ្ធសាស្ត្ររបស់ EU ស្តីពីការបង្កើនទំនាក់ទំនងជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

