លោក Ngo Duy Hieu អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម ថ្លែងនៅសន្និសីទសារព័ត៌មាន។ |
ពាក់ព័ន្ធដល់ផែនការនាពេលខាងមុខ លោក Ngo Duy Hieu អនុប្រធាន សហព័ន្ធសហជីពពលកម្មវៀតណាម ឲ្យដឹងថា៖ “ចំពោះកម្មករភាគច្រើន ប្រាក់ចំណូលរបស់គេត្រឹមតែគ្រប់ល្មមសម្រាប់ការ ចំណាយជាប្រចាំខែប៉ុណ្ណោះ ដូច្នេះនៅពេលដែលអង្គភាពអាជីវកម្មបញ្ឈប់ផលិតកម្ម គឺមានន័យថា អ្នកគ្មានការសន្សំសម្ចៃនឹងជួបការលំបាកតែម្ដង។ ហេតុនេះហើយ យើងខ្ញុំកំពុងធ្វើការជាមួយមូលដ្ឋាននានាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការធ្វើ ផលិតកម្មនៅហ្នឹងកន្លែង៣យ៉ាង ដើម្បីធានាការងារធ្វើនិងជីវភាពសម្រាប់និយោជិក។ ទន្ទឹមជាមួយគ្នានោះ យើងស្នើឲ្យនិយោជកកែតម្រូវវិធីសាស្ត្រផលិត កម្ម ខិតខំប្រឹង ប្រែងបែងចែកការងារឲ្យនិយោជិកជាច្រើន មនុស្សម្នាក់ៗមានការងារតិចៗក៏បាន ប្រាក់ខែមិនត្រូវការច្រើនទេ តែគ្រប់ល្មមសម្រាប់ចិញ្ចឹមជីវិតជាមុនសិន”៕

