រូបភាព៖ hanoimoi.com.vn

ប្រតិភូចូលរួមសន្និសីទនេះ រួមមានតំណាងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងទីភ្នាក់ងារផ្សេងទៀត។ ក្រុមអ្នកស្រាវជ្រាវនឹងរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុត ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ទៅលើមនុស្សជាតិ និងបរិស្ថាន។

ប្រទេសអូទ្រីស ដែលជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទនេះ នឹងស្វែងរកការលើកកម្ពស់ការយល់ដឹងជាសកល អំពីផលប៉ះពាល់ជាមហន្តរាយនៃអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ព្រមទាំងបង្ហាញពីអត្ថន័យនៃសន្ធិសញ្ញា។

សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) បានចូលជាធរមាននៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីប្រទេសហត្ថលេខីទាំង ៥០ បានបញ្ចប់ដំណើរការផ្តល់សច្ចាប័ន។ នេះជាការបោះជំហានទៅមុខ ដែលអ្នករស់រានមានជីវិតក្រោយពីការទម្លាក់គ្រាប់បែកបរមាណូ និងសកម្មជនប្រឆាំងនុយក្លេអ៊ែរបាននិងកំពុងរង់ចាំ៕