ផ្ទះសម្បែងនៅ Paktika ត្រូវបំផ្លិចបំផ្លាញបន្ទាប់ពីការរញ្ជួយដី។ (រូបថត៖ AFP/TTXVN) |
ក្នុងពេលជាមួយគ្នានោះ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បាន ដាក់ពង្រាយបុគ្គលិកពេទ្យយ៉ាងហោចណាស់១២ក្រុមទៅកាន់ស្រុក Giyan ដែលរង គ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីនៅ Paktika រួមជាមួយនឹងក្រុមពេទ្យ និង អាហារូបត្ថម្ភចល័តមួយចំនួន ដល់ស្រុក Barmal នៃ Paktika និងស្រុក Spera នៃ Khost។
នៅថ្ងៃទី ២២ ខែមិថុនា អ៊ីរ៉ង់បានបញ្ជូនយន្តហោះដឹកជំនួយ២គ្រឿងទៅ អាហ្វហ្គានីស្ថាន។ នាថ្ងៃដដែល ខុទ្ទកាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានក៏បានប្រកាស បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន រួមទាំងភួយ តង់ និងថ្នាំ ពេទ្យផងដែរ៕

