![]() |
ចំនួនប្រាក់នេះនឹងត្រូវបានប្រើដើម្បីជួយឧបត្ថម្ភដល់មនុស្ស ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនិងជួយឧបត្ថម្ភការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
នៅក្នុងសារលិខិតជូនដល់សមភាគី លោក Joko Widodo ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចូលរូមរំលែកទុក្ខចំពោះប្រជាជនឥណ្ឌូណេស៊ីដែលរងគ្រោះនិងបានសម្តែងក្តីសង្ឃឹមថាការងារស្វែងរកនិងជួយសង្គ្រោះនឹងទទួលជោគ ជ័យ។
ប្រធានរដ្ឋចិន លោក Xi Jinping ក៏បានផ្ញើសារ ចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីលោក Joko Widodo បន្ទាប់ពីមានគ្រោះនៃការរញ្ជួយដីនិងរលកយក្ស ស៊ូណាមិនៅក្នុងខេត្ត Sulawesi ភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី។ លោក Xi Jinping បានអះអាងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភាគីឥណ្ឌូនេស៊ីតាមការចង់បាន៕

