សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្តេជ្ញាផ្តល់ថវិកាដល់ UNRWA ឆ្នាំ ២០២០ (រូបថត៖ vov)

នៅឯកិច្ចប្រជុំនេះ អង្គប្រជុំបានគាំទ្រនិងប្តេជ្ញារួមវិភាគទានជាទឹកប្រាក់ចំនួន ១៣០ លានដុល្លារអាមេរិកដល់ថវិកាឆ្នាំ ២០២០ របស់ UNRWA ។

ថ្លែងមតិនៅកិច្ចប្រជុំនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អ. ស.ប បានប្រកាសអំពីការបរិច្ចាគទឹកប្រាក់របស់វៀតណាមចំនួន ៥ ម៉ឺនដុល្លារអាមេរិកដល់ UNRWA ដើម្បីរួមវិភាគទានដល់ជនភៀសខ្លួនប៉ាឡេស្ទីន។ ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវចំណងសាមគ្គីភាពនិងការគាំទ្រដោយឥតងាករេរបស់ប្រជាជនវៀតណាមចំពោះការតស៊ូប្រយុទ្ធដ៏ស្មោះត្រង់របស់ប្រជាជនប៉ាឡេស្ទីនផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ពីការគាំទ្រចំពោះដំណោះស្រាយ "រដ្ឋពីរ" ជាមួយរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដែលមាន សន្តិភាពជាមួយរដ្ឋអ៊ីស្រាអែលនៅតាមបណ្តោយព្រំដែនមុនឆ្នាំ ១៩៦៧ ផងដែរ ៕