នាវាដំបូងដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនចាកចេញពីកំពង់ផែ Odessa នៅថ្ងៃទី ១ ខែសីហាឆ្នាំ ២០២២។ រូបថត៖ AFP/VNA |
នៅថ្ងៃដដែល សហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានស្វាគមន៍ចំពោះនាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដោយចាត់ទុក ថា នេះជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយជាបណ្តើរៗនូវវិបត្តិស្បៀងអាហារនា បច្ចុប្បន្ន។ អ្នកនាំពាក្យ EU លោក Peter Stano បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនិងការស្ដារឡើងវិញសកម្មភាពនាំចេញ របស់អ៊ុយក្រែនទៅកាន់អតិថិជននានាលើពិភពលោកផងដែរ។
មុននោះ អ៊ុយក្រែនបានបញ្ជាក់ថា នាវាដំបូងដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន បានចាកចេញពីកំពង់ផែ Odessa នៅម៉ោង៦និង១៥នាទី GMT នៅថ្ងៃទី ១ ខែសីហា។ យោងតាមផែនការ នាវាដឹកទំនិញ Razoni មានទង់ជាតិសៀរ៉ាឡេអូន ដែលដឹកពោត នឹងទៅកាន់ប្រទេសលីបង់៕

