![]() |
ពិព័រណ៌ VIIF 2018 មានទ្រង់ទ្រាយធំ ដោយមានស្តង់ទំនិញជាង ៣០០ កន្លែង នៅលើទំហំផ្ទៃដីជាង ៦០០០ម៉ែត្រការ៉េ។ ពិព័រណ៌ឆ្នាំនេះបានទាក់ទាញ សហគ្រាស វៀតណាមនិងបរទេសចំនួន ២៥០ មកពីប្រទេសនិងតំបន់ ដែនដីជាច្រើន ដើម្បីចូលរួមការផ្សព្វផ្សាយផលិតផលនិងបច្ចេកវិទ្យាថ្មីៗ រួមមាន អ៊ីតាលី រុស្ស៊ី កូរ៉េខាង ត្បូង ជប៉ុន ឥណ្ឌា និងចិន ដែលត្រូវបានរំពឹងទុកថា នឹងនាំមកនូវបទពិសោធន៍បច្ចេកវិជ្ជាមានប្រយោជន៍។
អតិថិជនដែលបានមកទស្សនា VIIF 2018 នឹងមានឱកាសទទួលបានអត្ថប្រយោ ជន៍ជាក់ស្តែងនិងលក្ខណៈពិសេសក្នុងវិស័យគ្រឿងម៉ាស៊ីននិងឧបករណ៍ទំនើប នៅក្នុងវិស័យម៉ាស៊ីនឧបករណ៍ មេកានិចមានភាពជាក់លាក់ ... និងផលិតឧស្សាហកម្មឧបត្ថម្ភនៅក្នុងឧស្សាហកម្មផលិតរថយន្ដ ខ្សែកាបអគ្គិសនី ការវេចខ្ចប់ជាដើម។
ពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៨ គឺជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគដែបានប្រព្រឹត្តទៅជាប្រចាំឆ្នាំ។ នេះគឺជាពិព័រណ៍ទី ២៧ ដែលផ្តោតលើទំនិញឧស្សាហកម្ម គ្រឿងម៉ាស៊ីន ត្រូវបានវាយតម្លៃធំទូលាយ ពោរពេញទៅដោយប្រសិទ្ធិភាពនិងមានកិត្យានុភាពនៅវៀតណាមនិងនៅក្នុងតំបន់៕

