ការស្ទង់មតិពោលខាងលើទាក់ទាញបានការចូលរួមរបស់សហគ្រាសកូរ៉េខាងត្បូបជិត ១១៨០ អង្គភាព។មូលហេតុដែលត្រូវបានសហគ្រាសលើកឡើងរួមមាន៖ គេចង់ស្វែងរករាល់ឱកាសធ្វើអាជីវកម្មថ្មី សហគ្រាសកូរ៉េខាងត្បូងចាប់អារម្មណ៍ទៅលើគម្រោងការណ៍ទុនវិនិយោគសង្គមនៅ ស.ប.ប.ក ។ ទន្ទឹមនឹងនេះដែរ សហគ្រាសមួយចំនួន ចង់ឲ្យ ស.ប.ប.កធ្វើជាស្ពានតភ្ជាប់ដើម្បីឆ្ពោះទៅទីផ្សារចិន និងរុស្ស៊ី។
សូមបញ្ចាក់ដែរថា៖ ជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើងដែលបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យនៅសិង្ហបុរី ព្រមទាំងបម្រែបម្រួលជាវិជ្ជមាននាពេលថ្មីៗនេះក្នុងទំនាក់ទំនងអន្តរកូរ៉េបាននាំមកនូវឱកាសធ្វើអាជីវកម្មចំពោះសហគ្រាសកូរ៉េខាងត្បូង នៅពេលណាដែលរាល់វិធានការដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងត្រូវលុបចោលផងដែរ៕
