ការស្ទង់មតិអំពីសន្ទស្សន៍ BCI ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤។ (រូបថត៖ thitruongtaichinhtiente.vn) |
លោក Thue Quist Thomasen នាយកប្រតិបត្តិនៃ Decision Lab ដែលជា អង្គភាពធ្វើការស្ទង់មតិនេះ ជឿជាក់ថា វៀតណាមពិតជាមានលទ្ធភាពក្លាយជាគោល ដៅវិនិយោគដ៏លេចធ្លោក្នុងតំបន់ ហើយគោលនយោបាយដែលផ្តោតលើវិនិយោគិន នឹងពន្លឿនការអភិវឌ្ឍរបស់វៀតណាមបន្ថែមទៀត។ យោងតាមលោក Dominik Meichle ប្រធាន EuroCham បានឲ្យដឹងថា ការដែល BCI កើនឡើងលើសពី កម្រិត ៥០ ជាថ្មីម្ដងទៀត បានបញ្ជាក់ពីភាពទាក់ទាញកាន់តែកើនឡើងៗរបស់ ប្រទេសវៀតណាម។ ប្រការនេះបង្ហាញថា សម្រាប់សហគមន៍ធុរកិច្ចអឺរ៉ុប វៀតណាមគឺ ជាទីផ្សារដ៏ស្វាហាប់មួយ ជាមួយនឹងយថាទស្សន៍កំណើនដ៏អស្ចារ្យ។ ជាមួយនឹងការ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកែលម្អស្ថិរភាព និងពង្រីកសក្តានុពល សេដ្ឋកិច្ច វៀតណាមត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពប្រកួតប្រជែងជាសកល បន្ថែមទៀត៕

