![]() |
លោក Nguyen Thanh Phong បានអះអាងថានាបច្ចុប្បន្ន ទីក្រុងហូជីមិញមានផែនការ សាងសង់ខ្សែរថភ្លើង Metro ចំនួន ៦ ហើយទីក្រុងហូជីមិញកំពុងអំពាវនាវ ឱ្យមានការវិនិយោគពីដៃគូបរទេសនានា។ នេះគឺជាឱកាសល្អសម្រាប់សហគ្រាស ស៊ុយអែតដើម្បីស្វែងរកការវិនិយោគនៅក្នុងវិស័យនេះ។
ក្រៅពីនេះ លោក Nguyen Thanh Phong បានស្នើថា សហគ្រាសផ្នែក សុខាភិបាលរបស់ស៊ុយអែតសហការជាមួយទីក្រុងហូជីមិញ ដើម្បីផ្ទេរបច្ចេកវិទ្យានិង រូបសណ្ឋានគ្រប់គ្រងសុខាភិបាលថ្មីៗ ព្រមទាំង ជួយឧប្ថម្ភក្នុងការបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពជូនបុគ្គលិកផ្នែកសុខាភិបាលផងដែរ៕

