អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ cand.com.vn) |
ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា៖ “ដើម្បីឆ្លៀតយកឲ្យកាន់តែមានប្រសិទ្ធភាពនូវឱកាសពី EVFTA ចាំបាច់ត្រូវ ទទួលស្គាល់យ៉ាងត្រង់ៗថា ទោះបីជាយើងទទួលបានជោគជ័យក៏ដោយ វាត្រឹមតែជា ការចាប់ផ្តើមប៉ុណ្ណោះ។ សក្ដានុពលនិងកាលានុវត្តភាពពីទីផ្សារ EU នៅតែមានច្រើន ណាស់ ហើយសហគ្រាសវៀតណាមនៅតែជួបការលំបាក និងឧបសគ្គជាច្រើននៅ ពេលជ្រៀតចូលទីផ្សារនេះ។ ម៉ាកយីហោរបស់វៀតណាមមិនទាន់ត្រូវបានសាងសង់ ឬមិនសូវមានប្រជាប្រិយភាពនៅបណ្ដាប្រទេសអឺរ៉ុប តម្លៃ និងផលប្រយោជន៍ដែល សហគ្រាសវៀតណាមទទួលបាន គឺមិនទាន់សក្តិសមនឹងសក្តានុពលនៅឡើយ”៕

