សហគ្រាសវៀតណាមចូលរួមផ្សារណាត់នៅអាល់ហ្សេរី (http://www.baomoi.com)

នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះលោក Abdelmalek Sellal បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធព្រឹត្តិការណ៍នេះ។ ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសប្រមាណ ១០០ មកពី ៣៥ ប្រទេស។ សហគ្រាសវៀតណាមបាននាំយកនូវមុខទំនិញភាគច្រើនជាកសិផល វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ដល់ផ្សារណាត់នេះ។ នាព្រឹកថ្ងៃទី ៩ ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានកាត់ខ្សែបូសម្ពោធស្តង់ទំនិញរបស់សហគ្រាសវៀតណាម។ ដោយមានភាពសំបូរបែប ស្អាត បណ្ដាមុខទំនិញសិប្បកម្មរបស់វៀតណាម ទាក់ទាញបានការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរមកទស្សនាផ្សារណាត់នេះ៕