![]() |
អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានរបស់លោក Tran Ngoc An ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសរួមទាំងតំណាងសហគ្រាស វៀតណាម និងអង់គ្លេសមួយចំនួនទៀត។
ថ្លែងមតិក្នុងពិធីបើកសន្និសីទជំរុញការវិនិយោគហិរញ្ញវត្ថុចូលមកសហគ្រាសវៀតណាម ដែលប្រព្រឹត្តទៅនាថ្ងៃដដែលនោះ លោក Tran Ngoc An បាន ឧទ្ទេសនាមទូទៅអំពីសមិទ្ធិផល និង សក្តានុភាពរបស់សេដ្ឋកិច្ច វៀតណាម។ លោក Tran Ngoc An បានសង្កត់ធ្ងន់ធ្ងរថា ឆ្នាំ ២០១៨ ត្រូវបានរដ្ឋាភិបាលវៀតណាមរំពឹងទុកថាជាឆ្នាំគន្លឹះមួយក្នុងដំណើរការ អនុវត្តភាគហ៊ុនភាវូបនីយកម្មសំរាប់សហគ្រាសធំនៅវៀតណាម ដោយមានការដាក់ចេញគោលការណ៍ឥតងាករេក្នុងការអភិវឌ្ឍទីផ្សារដើម ទុនតាមរយៈវិធានការដូចជា បង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើបែប បទ វិនិយោគ និងបង្កើនសមត្ថភាពគ្រប់គ្រងសហគ្រាសជាដើម។ល៕

