ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (រូបថត៖ TTXVN) |
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេ ស៊ី លោក Le Quy Quynh បានវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នារវាងការិយាល័យពាណិជ្ជកម្ម វៀត ណាមប្រចាំនៅម៉ាឡេស៊ីនិង VMBIZ ដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពាណិជ្ជ កម្មនិងការវិនិយោគជាកាណាល់ដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងទ្វេ ភាគី។ បន្ទាប់ពីការចុះហត្ថលេខា ការិយាល័យពាណិជ្ជកម្មនិង VMBIZ ត្រូវការបង្កើតផ្នែកឯកទេសមួយឲ្យបានឆាប់រហ័ស បង្កើនការផ្លាស់ប្តូរព័ត៌មាន ដើម្បីសម្របសម្រួលសកម្មភាពរួមទាំងការនាំទំនិញវៀតណាមដែលមានគុណភាពខ្ពស់ចូលទីផ្សារម៉ាឡេស៊ីផង។ ក្រៅពីនេះ រៀបចំសកម្មភាពដើម្បីតភ្ជាប់និងរៀនសូត្រពីបទពិសោធន៍ជាមួយសមាគមអាជីវកម្មនិងធុរកិច្ចម៉ាឡេស៊ី។
បន្ទាប់ពីពិធីចុះហត្ថលេខារួច សហគ្រាសវៀតណាមនិងម៉ាឡេស៊ីជាច្រើនបានជួបជុំគ្នាដើម្បីផ្លាស់ប្តូរព័ត៌មានក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការផង៕

