នៅលើ​បណ្តាញ​សង្គម Truth Social នៅព្រឹកថ្ងៃទី ៦ ខែឧសភា លោក ដូណាល់ ត្រាំ បានឲ្យ​ដឹងថា ប្រតិបត្តិការយោធា ដែលមានរហស្សនាមថា "Rage" អាច​នឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់បំពេញតាមការសន្យាដែល​សម្រេចបានជាមួយ​អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធកិច្ចព្រមព្រៀងនេះ ការវាយប្រហារយោធានឹងបន្ត ដោយ​​ទ្រង់ទ្រាយកាន់តែខ្លាំងឡើង​។

សេចក្តី​ប្រកាសរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវ "គម្រោងសេរីភាព" សំដៅនាំ​យកកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ខណៈពេលដែលកំពុងរង់ចាំការឆ្លើយតបចុងក្រោយពីទីក្រុងតេអេរ៉ង់ លើសំណើរបស់អាមេរិក​ក្នុងការ បញ្ឈប់ជម្លោះ អស់​រយៈពេលជាច្រើនសប្តាហ៍​កន្លងទៅ៕