យោងតាមសេចក្តីប្រកាសរួមគ្នាដោយប្រទេសប៉ាគីស្ថាន និងកាតា នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ភាគីទាំងពីរបានបង្កើតគណៈកម្មាធិការកម្រិតខ្ពស់ ដើម្បីឃ្លាំមើលការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ហើយស្ថាប័ននេះ បានយល់ព្រមលើផែនទីបង្ហាញផ្លូវរយៈពេល ៦០ ថ្ងៃ ឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្លូវការចុងក្រោយ។
សេចក្តីប្រកាសបានបញ្ជាក់ថា ជំហាននេះបានចាក់គ្រឹះសម្រាប់ចាប់ផ្តើមការផ្លាស់ប្តូរបច្ចេកទេសកាន់តែទូលំទូលាយរវាងភាគីទាំងពីរជាបន្ទាន់។ សេចក្តីប្រកាសក៏បានបង្ហាញថា កិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។ លើសពីនេះ ភាគីទាំងពីរបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងមួយ ដើម្បីជៀសវាងការយល់ច្រឡំ ឬឧប្បត្តិហេតុអកុសលនៅក្នុងតំបន់ច្រកសមុទ្រហ័រមូស។
ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកវិភាគបានព្រមានថា នេះគឺជាដំណើរដ៏លំបាកមួយ។ ហានិភ័យនៃការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងដូចនឹងផែនការគឺនៅតែខ្ពស់ លុះត្រាតែភាគីទាំងពីរមានភាពម៉ឺងម៉ាត់ និងមានឆន្ទៈនយោបាយគ្រប់គ្រាន់ដើម្បីសម្របសម្រួល៕
