កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ និស្សិតសាកលវិទ្យាល័យរដ្ឋ Kent State បានធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមវៀតណាម។ (ប្រភព៖ Getty Images)

កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ នៅចំពោះមុខបាតុកម្មរបស់និស្សិតសាកលវិទ្យាល័យ Kent State សំដៅប្រឆាំងជំទាស់នឹងសង្គ្រាម វៀតណាម នោះកងកម្លាំងឆ្មាំជាតិរដ្ឋ Ohio បានផ្ទុះកាំភ្លើងទៅលើហ្វូងបាតុករជាច្រើនដែលធ្វើឲ្យនិស្សិតចំនួន ៤ នាក់ បានបាត់បងជីវិត និង៩នាក់ទៀតត្រូវបានរងរបួស។

លោក H.R. Haldemnan ជំនួយការជួរមុខរបស់អតីតប្រធានាធិបតី អាមេរិក Richard Nixon បានឲ្យដឹងថាព្រឹត្តិការណ៍នេះបានប៉ះពាល់ដោយផ្ទាល់ទៅលើស្ថានការណ៍នយោបាយអាមេរិក។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដែលបានរួមចំណែកដល់ការបញ្ចប់សង្គ្រាមនៅវៀតណាមខាងត្បូងកាលពី ៤៥ ឆ្នាំមុនផងដែរ៕