![]() |
សេចក្តីសម្រេចចិត្តពន្យាពេលខាងលើនេះត្រូវបានធ្វើឡើងក្នុងបរិបទ ដែលកំពុង មានការខ្វែងគំនិតគ្នារវាងកាតាជាមួយ សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ ព្រមទាំង ដោយសារអាមេរិកមិនទាន់មានរដ្ឋមន្រ្តីការបរទេសថ្មីដែលកំពុងទន្ទឹង រង់ចាំការ អនុម័តពីព្រឹទ្ធសភាអាមេរិក ចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតី លោក Donald Trump ដែលឧទ្ទេសនាមបេក្ខជនមួយដែលជានាយកស្ថានប័នរចារកម្ម កណ្តាល (CIA) លោក Mike Pompeo កាន់តំណែងរដ្ឋមន្តី្រក្រសួង ការបរទេសអាមេរិក៕

