រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (ខាងស្តាំ) នៅព្រលានយន្តហោះ Sydney កាលពីថ្ងៃទី ៣ខែសីហា (រូបថត៖ AFP)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិប្រចាំឆ្នាំរវាងអាមេរិកនិងអូស្ត្រាលី ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ៤ ខែសីហានៅទីក្រុង Sydney នោះបណ្តារដ្ឋមន្ត្រីអាមេរិកនិងអូស្រ្តាលីមិនបានច្រានចោលនូវលទ្ធភាពដែលអាមេរិកនឹងដាក់ពង្រាយ មីស៊ីលទៅកាន់ទីក្រុង Darwin ភាគខាងជើងប្រទេសអូស្ត្រាលីនោះឡើយ។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានឲ្យដឹងថានាបច្ចុប្បន្ន អាមេរិកអាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយពី ៥០០ ទៅ ៥.៥០០ គីឡូម៉ែត្រដោយសេរីនៅឯមូលដ្ឋានដីគោកផងដែរ៕