ប្រធានាធិបតីអាមេរិកលោក Donald Trump និងឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាផ្លូវការ (រូបថត៖ News.cn)

បណ្ដាស្ថាប័ននេះក៏បានឲ្យដឹងថា ការនាំចេញស្បៀងអាហារនិងកសិផលរបស់សហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជ ន៍ពីការបន្ធូបន្ថយពន្ធនាំចូលរបស់ចិន។ រដ្ឋមន្រ្តីក្រសួងកសិកម្មអាមេរិកលោក Sonny Perdue បានឲ្យដឹងថា ចិនកំពុងមានទិសដៅត្រឹមត្រូវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយសហរដ្ឋអាមេរិក។

លោក Perdue ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលជាមួយចិនដើម្បីធានាថា ចិននិងបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ហើយសង្ឃឹមថា ភាគីទាំងពីរនឹងទទួលបានវឌ្ឍនភាពបន្ថែមទៀត ខណៈដែលបន្តកិច្ចពិភាក្សាទ្វេភាគីផងដែរ៕