នាវាដឹកយន្តហោះ USS Ronald Reagan ( រូបថតៈ USni / VOV) |
នាវាដឹកយន្តហោះ USS Ronald Reagan និង USS Nimitz គ្រោងនឹងធ្វើសមយុទ្ធធំបំផុតរបស់កងទ័ពជើងទឹកអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅសមុទ្រខាងកើតចាប់ផ្តើមពីថ្ងៃទី ៤ ខែកក្កដា ចំពេលដែលប្រទេសចិនធ្វើសមយុទ្ធយោធានៅតំបន់នោះដែរ។
ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ឧត្តមនាវីត្រី លោក George Wikoff បានឲ្យដឹងថាគោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីបង្ហាញសញ្ញាច្បាស់លាស់មួយដល់ដៃគូនិងនិងសម្ព័ន្ធមិត្តថា សហរដ្ឋអាមេរិកប្តេជ្ញា ធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕

