![]() |
នាថ្ងៃទី ២៤ ខែមេសា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក - កាណាដា (USMCA) នឹងចូលជាធរមាននាថ្ងៃទី ១ ខែកក្កដា ពោលគឺយឺតជាងមួយខែ បើប្រៀប ធៀបនឹងផែនការ ដែលបានដាក់ចេញ។
ក្នុងសេចក្តីប្រកាសនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឲ្យដឹងថាទាំងម៉ិក ស៊ិកនិងកាណាដាបានចាត់វិធានការចាំបាច់ដើម្បីគោរពការសន្យារបស់ខ្លួនតាម USMCA - កិច្ចព្រមព្រៀង ដែលជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាមេរិកខាងជើង (NAFTA) ។ លោកបានអះអាងថា កិច្ចព្រមព្រៀងថ្មីនឹងនាំមកជូនការងារធ្វើ ក៏ដូចជាផ្តល់វិធានការណ៍ដ៏រឹងមាំ ដើម្បីការពារទីផ្សារការងារនិងពង្រីកការអភិក្រមទីផ្សារនានា ក៏ដូចជាបើកចេញឱកាសថ្មីសម្រាប់កម្មករ និងកសិករអាមេរិកផងដែរ៕

