រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ NBC News)

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសលោក Pompeo បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការរក្សាសមុទ្រខាងកើតប្រកបដោយសេរីភាព និងបើកចំហ។ សហរដ្ឋអាមេរិកគោរពសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ដោយមិនប្រកាន់ថាជាប្រទេសតូច ឬប្រទេសមហាអំណាចឡើយ ព្រមទាំងស្វែងរកវិធីរក្សាសន្តិភាពនិងសេរីភាពនៅដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។

លោក Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដាក់កំហិតទិដ្ឋាការលើបុគ្គលចិន ដែលមានការទទួលខុសត្រូវ ឬពាក់ព័ន្ធក្នុងការសាងសង់ ឬធ្វើយោធូបនីយកម្មនៅតាមទីកន្លែង ដែលមានជម្លោះនៅសមុទ្រខាងកើត ឬការដែលចិនមានទង្វើបង្ខិតបង្ខំចំពោះបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានប្រកាសអធិបតេយ្យភាព សំដៅរារាំងប្រទេសទាំងនេះ មិនឲ្យធ្វើការទាក់ទងជាមួយប្រភពធនធាននៅដែនសមុទ្រ។ បុគ្គលទាំងនេះ នឹងមិនបានអនុញ្ញាតឲ្យចូលទឹកដីសហរដ្ឋអាមេរិកឡើយ ហើយក្រុមគ្រួសាររបស់ពួកគេក៏នឹងត្រូវបានសហរដ្ឋអាមេរិកដាក់កំហិតទិដ្ឋាការផងដែរ៕