![]() |
នាថ្ងៃទី ៧ ខែមិនា មេបញ្ជាការនៃបញ្ជាការដ្ឋាន ប៉ាស៊ីហ្វិករបស់អាមេរិកលោកឧត្ដមនាវី Philip Davidson បានអះអាងនូវការប្ដជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ ហើយបានឲ្យដឹងថា នឹងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកជាមួយបណ្ដាប្រទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំ២០១៩។ លោកឧត្ដមនាវី Philip Davidson បានអះអាងថា អាមេរិកមានការយល់ដឹងយ៉ាងច្បាស់លាស់ការកើនឡើងនៃសកម្មភាពយោធាខុសច្បាប់នៅលើសមុទ្រខាងកើត។ លោករូបនេះបានសង្កត់ធ្ងន់ថា៖"គប្បីមានប្រតិកម្មអន្តរជាតិចំពោះរាល់សកម្មភាពទាំងនេះ ដោយផ្នែកលើមូលដ្ឋានច្បាប់ ការធានាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ លើសមុទ្រខាងកើត"៕

