![]() |
មុននោះនាថ្ងៃទី ១១ ខែមករា ស.ប.បកូរ៉េបានឲ្យដឹងថា ថ្នាក់ដឹកនាំ Kim Jong-un បានទទួលលិខិតជូនពរថ្ងៃកំណើតពីប្រធានាធិបតីអាមេរិកលោក Donald Trump ប៉ុន្តែបានបញ្ជាក់ថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំទាំងពីរមិនគ្រប់គ្រាន់ដើម្បីស.ប.បកូរ៉េវិលត្រឡប់មកចូលអង្គុយតុចរចាវិញឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.បកូរ៉េ (KCNA) បានដកស្រង់សេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាក្រសួងការបរទេសស.ប.បកូរ៉េលោក Kim Kye Gwan ដែលសង្កត់ធ្ងន់ថា ការសន្ទនារវាងភាគីទាំងពីរអាចចាប់ផ្តើមឡើងវិញបានបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានព្រមទទួលយកសំណើទាំងអស់របស់ទីក្រុងព្យុងយ៉ាង។ ស.ប.បកូរ៉េនឹងមិនចូលរួមក្នុងរាល់កិច្ចចរចាស្ដីពីសំណើររុះរើមូលដ្ឋាននុយក្លេអ៊ែរទាំងអស់របស់ខ្លួន ជាថ្នូរនឹងការដែលអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើស.ប.បកូរ៉េឡើយ៕

