ឈុតសម្ដែងរបស់បងប្អូន Quoc Co - Quoc Nghiep ក្នុងវគ្គផ្ដាច់ព្រ័ត្រ

អាជ្ញាកណ្ដាលទាំង៤នាក់បានងើបឈរឡើងហើយសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះឈុតសម្ដែងនេះ។ ទោះបីជាមិនទទួលបានពានរង្វាន់ក្ដី ប៉ុន្តែឈុតសម្ដែងទូលក្បាលលើគ្នាដ៏ប្រថុយប្រថានរបស់បងប្អូន Quoc Co – Quoc Nghiep បានយកឈ្នះលើទស្សនិកជនអង់គ្លេសដែលមានស្ដង់ដារខ្ពស់ក្នុងវិស័យសិល្បៈ។ អ្នកឈ្នះកម្មវិធី Britain’s Got Talent ឆ្នាំ២០១៨ គឺលោក Lee Ridley ជាជនពិការមួយនាក់ដែលជាមនុស្សគ។ ប៉ុន្តែ លោកបានសន្ទនាជាមួយទស្សនិកជនតាមរយៈកំព្យូទ័របន្ទះ ហើយយកឈ្នះដោយរបៀបសន្ទនាគួរឲ្យកំប្លុកកំប្លែងពិសេសរបស់ខ្លួន៕