ទាហានស៊ីរី (រូបថត៖ AFP/TTXVN)

អង្គភាពទាំងនេះនឹងដាក់ពង្រាយកងទ័ពនៅខេត្ត Al-Hasakah ភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលប្រទេសទួរគីបើកយុទ្ធនាការយោធាដើម្បីវាយប្រហារទៅលើកងកម្លាំងជនជាតិឃឺដ។ នាបច្ចុប្បន្ន កងទ័ពរដ្ឋាភិបាលស៊ីរីគ្រប់គ្រងទីក្រុង Manbij ភាគឦសាននៃប្រទេសស៊ីរីនិងតំបន់ជុំវិញ។ ការដាក់ពង្រាយកងទ័ពត្រូវបានអនុវត្តបន្ទាប់ពីក្រុង Damacus និងរដ្ឋអំណាចជនជាតិឃឺដសម្រេចបាន នូវកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងយុទ្ធនាការយោធារបស់ប្រទេសទួរគី៕