![]() |
នេះគឺជារបត់ដ៏សំខាន់មួយរបស់រដ្ឋាភិបាលស៊ីរីក្នុងជម្លោះ ដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ហើយតាមនោះ រដ្ឋាភិបាលអាចធានាឲ្យ ទីក្រុង Damascus និងតំបន់ជាយទីក្រុង គឺគ្មានការគំរាមកំហែងយោធាណាមួយឡើយ។ ថ្លែងមតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ្នកនាំពាក្យយោធាស៊ីរី ១ នាក់ បានអះអាងថា៖ ទីក្រុង Damascus និងតំបន់ជាទីក្រុង ទីរួមស្រុកនៅជុំវិញ គឺមាន សុវត្ថិភាពទាំងស្រុង។
នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានជូនដំណឹងថា៖ កងកម្លាំងយោធា នៃប្រទេសខ្លួនបានវាយបណ្ដេញក្រុមជ្រុលនិយម IS ចេញពីខ័ណ្ឌ al-Hajar al-Aswad ទីក្រុង Damascus ភាគខាងត្បូងផងដែរ៕

