ទិដ្ឋភាពនៃសិក្ខាសាលា “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-ហូឡង់៖ សមិទ្ធិផល និងយថាទស្សន៍”។ (រូបថត៖ dangcongsan.vn) |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar បានឲ្យដឹងថា ប្រទេសទាំងពីរបានកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងសមិទ្ធិផល ជាច្រើន ដោយឈរលើកិច្ចសហប្រតិបត្តិការ ការគោរព និងការជឿទុកចិត្តគ្នាទៅវិញ ទៅមក ព្រមទាំង អះអាងនូវបំណងចង់រួមជាមួយវៀតណាមទទួលស្វាគមន៍ឱកាសនៃដំណាក់កាល៥០ឆ្នាំខាងមុខ។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំខាងមុខ ភាគីទាំងពីរ ចាត់ទុកថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនឹងបន្តជាសសរស្តម្ភសំខាន់ ហើយភាគី ទាំងពីរគួរតែឆ្លៀតយកឱកាសដ៏ធំធេងពីក្របខ័ណ្ឌគតិយុត្តនានាដូចជា៖កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និង កិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម - EU (EVFTA) ព្រមទាំង ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការថ្មី ទាក់ទងនឹងសេដ្ឋកិច្ចវិលជុំ ការអភិវឌ្ឍបៃតង ការផ្ទេរប្រគល់បច្ចេកវិទ្យា៕

