ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VOV)

ថ្លែងមតិនៅសិក្ខាសាលានេះ លោក Vo Van Thuong ប្រធានគណៈកម្មា ធិការផ្សព្វផ្សាយអប់រំមជ្ឈឹមវៀតណាមបានលើកច្បាស់ថា៖

“ឆ្លងកាត់រយៈពេលផ្លាស់ប្ដូរថ្មីរាប់សិបឆ្នាំនៅវៀតណាម ក៏ដូចជាកែទម្រង់ បើកទ្វារនៅចិន ប្រទេសទាំងពីរសុទ្ធតែដណ្ដើមបានសមិទ្ធផលដ៏ធំធេងនិងមាន អត្ថន័យប្រវត្តិសាស្ត្រ។ នាបច្ចុប្បន្ន ប្រទេសទាំងពីរបានឈានចូលក្នុងដំណាក់ កាលអភិវឌ្ឍថ្មី ហើយសភាពការណ៍ក្នុងតំបន់និងលើពិភពលោកក៏មានការផ្លាស់ ប្ដូរយ៉ាងខ្លាំងក្លានិងឆាប់រហ័សទៀតផង។ ការក្រឡេកមើលឡើងវិញលើកំណាត់ ផ្លូវដែលបានឆ្លងកាត់ ហើយដកចេញមេរៀនជាក់ស្ដែងសំរាប់ដំណាក់កាល អភិវឌ្ឍថ្មីនោះ គឺចាំបាច់និងមានប្រយោជន៍ណាស់”។

រីឯលោក Huang Kunming ប្រធានគណៈកម្មាធិការផ្សព្វផ្សាយមជ្ឈឹមចិន បានសង្កត់ធ្ងន់ទៅលើមេរៀនបទពិសោធន៍ ទាំងខាងទ្រឹស្ដីនិងការពិតជាក់ស្ដែង ក្នុងដំណើរការអនុវត្តការកែទម្រង់បើកទ្វារសំដៅសុក្រិតរបបសេដ្ឋកិច្ច ទីផ្សារសង្គមនិយមនៅប្រទេសចិន៕