![]() |
យោងតាមយោបល់របស់តំណាងទាំងឡាយបានឲ្យដឹងថា IoT ជាបដិវត្តន៍នៃគោលនយោបាយនិងបច្ចេកវិទ្យា ដើម្បីជម្រុញវិស័យផលិតកម្មនិងបង្កើនដំណើរការផ្ទេរប្តូរឌីជីថលជាតិ ព្រមទាំងកសាងសង្គមឆ្លាតវៃផងដែរ។ នាពេលបច្ចុប្បន្ន វៀតណាមគប្បីធ្វើសុក្រិត្យរបៀបរបបតាមទិសដៅបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពផ្នែកសេដ្ឋកិច្ចឌីជីថល ផ្លាស់ប្តូរការច្នៃប្រឌិត និងរូបសណ្ឋានអាជីវកម្មថ្មី ដែលស្ថាបនាពីបដិវត្តន៍ឧស្សាហកម្មលើកទី៤។ នាយិការងមន្ទីរព័ត៌មាន - ផ្សព្វផ្សាយព័ត៌មានទីក្រុងហូជីមិញ លោកស្រី Vo Thi Trung Trinh បានឲ្យដឹងថា ទីក្រុងកំពុងដាក់ដំណើរការអនុវត្តគម្រោងកសាងទីក្រុងឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃក្នុងដំណាក់កាលឆ្នាំ២០១៧ - ២០២០ ចក្ខុវិស័យសំរាប់ឆ្នាំ២០២៥ ខាងមុខ ដោយមានគោលដៅដោះស្រាយរាល់បញ្ហាកកស្ទះចរាចរ និងកាត់បន្ថយ ៧០% នៃ ការបំពុលអាកាសជាដើម៕

