ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV) |
ចូលរួមសិក្ខាសាលានេះ នាយិកាវិទ្យាស្ថានសមុទ្រខាងកើត បណ្ឌិតសភាការទូត វៀតណាម លោកស្រីបណ្ឌិត Nguyen Thi Lan Anh បានឲ្យដឹងថា៖ “ដូចលើកមុនៗដែរ ការចូលរួមរបស់វៀតណាមក្នុងសិក្ខាសាលាលើកនេះ ដំបូង បង្អស់គឺដើម្បីបង្ហាញពីទស្សនៈ និងគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រ ខាងកើត បកស្រាយបំភ្លឺអំពីយុត្តិធម៌ និងមូលដ្ឋានច្បាប់ដ៏ច្បាស់លាស់អំពីការទាមទារ របស់វៀតណាមនៅសមុទ្រខាងកើត ទាំងការទាមទារខាងអធិបតេយ្យភាព និងការ ទាមទារខាងដែនសមុទ្រ។ ក្រៅពីនោះ វៀតណាមចង់បង្ហាញទស្សនៈវិជ្ជមាន ប្រកប ដោយលក្ខណៈស្ថាបនានោះ គឹការត្រៀមខ្លួនជាស្រេចដោះស្រាយជម្លោះនៅសមុទ្រ ខាងកើតដោយសន្តិវិធី រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់”។
នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវអំពីសមុទ្រ និងច្បាប់អន្តរជាតិ របស់អាមេរិក និងប្រទេសផ្សេងទៀតបានផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗអំពី ស្ថានភាពនាពេលថ្មីៗនេះនៅសមុទ្រខាងកើត; ចំណុចថ្មីខាងគតិយុត្តនិងការគ្រប់គ្រង ជម្លោះនៅសមុទ្រខាងកើត; ការចូលរួមនៃបណ្តាញសម្ព័ន្ធភាពក្នុងសមុទ្រខាងកើត; និងតួនាទីរបស់កត្តាខាងក្រៅដូចជាក្រុមប្រទេស Quad សម្ព័ន្ធភាពសន្តិសុខរវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី (AUKUS) ជាមួយអឺរ៉ុប៕

