ទិដ្ឋភាពនៃ សិក្ខាសាលា

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន និងជាប្រធានគណៈកម្មាធិការអាស៊ាននៅតូក្យូ លោក Nguyen Quoc Cuong បាន ចាត់ទុកថា សិក្ខាសាលានេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ សំដៅរំលឹក ខួបលើកទី៥០ទិវាបង្កើតអាស៊ាន ថ្ងៃទី៨ សីហា។ លោក Nguyen Quoc Cuong បាន សង្កត់ធ្ងន់ថា សហគមន៍អា ស៊ានកំពុងក្លាយទៅជារូបសណ្ឋានធ្វើសមាហរណកម្ម តំបន់ប្រកបដោយជោគជ័យលើវិស័យគោលចំនួន៣។ លោករូបនេះក៏បានអះ អាងថា ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់អាស៊ាន។

តំណាងចូលរួមសិក្ខាសាលាក៏បានពិភាក្សាលើសមិទ្ធិនិងមេរៀនបទពិសោធន៍ របស់អាស៊ាន ក៏ដូចជាយថាទស្សន៍ទំនាក់ទំនងដែលកំពុងអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ រវាងជប៉ុនជាមួយអាស៊ាននាពេលខាងមុខ៕