ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ quochoi.vn) |
នៅទីនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា សិក្ខាសាលាមានអត្ថន័យសំខាន់ក្នុងការជ្រួតជ្រាបនូវការ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣; ជ្រួតជ្រាប និងអនុវត្តន៍ស្មារតីដឹកនាំរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅសន្និសីទ វប្បធម៌ទូទាំងប្រទេសឆ្នាំ២០២១។ សិក្ខាសាលានេះនឹងពិភាក្សា ហើយបកស្រាយបំភ្លឺ នូវខ្លឹមសារសំខាន់ៗដូចជា៖ មូលដ្ឋាននយោបាយ មូលដ្ឋានច្បាប់ និងមូលដ្ឋាននៃការ អនុវត្តជាក់ស្ដែងសម្រាប់កសាង ចេញផ្សាយរបៀបរបប គោលនយោបាយនិងធនធាន សម្រាប់ការអភិវឌ្ឍវប្បធម៌៕

