នាយប់ថ្ងៃទី២៧ កុម្ភៈ នៅទីរួមស្រុក Gia Nghia មន្ទីរសុខាភិបាលខេត្ត Dak Nong តំបន់ Tay Nguyen វៀតណាម បានរៀបចំកម្មវិធីចម្រៀងសប្បុរសធម៌ សំដៅអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភអ្នកជំងឺក្រីក្រ ដែលកំពុងព្យាបាលនៅ មន្ទីរពេទ្យនានាក្នុងខេត្ត។ នេះជាលើកទីពីរហើយដែលកម្មវិធីនេះត្រូវបានរៀបចំ ឡើងនៅខេត្ត Dak Nong ដោយបទចម្រៀង និងឈុតសិល្បៈដែលត្រូវបាន សម្ដែងដោយវេជ្ជបណ្ឌិតនិងគ្រូពេទ្យនៅទីនេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh ថ្លែងមតិក្នុងជំនួប (រូបថត៖ VOV5)


នារសៀលថ្ងៃទី២៧ កុម្ភៈ សមាគមន៍គ្រូពេទ្យកម្ពុជាដើមកំណើតវៀតណាម បានរៀបចំជំនួបប្រាស្រ័យនិងពិធីជប់លៀងនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនៅរាជធានីភ្នំពេញ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានថ្លែងសេចក្ដីជូនពរជូនចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ដែលកំពុង ធ្វើការនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណជូនចំពោះគ្រូពេទ្យវៀតណាមនៅ កម្ពុជា ដោយមានការខំប្រឹងប្រែងក្នុងការកសាងចំណងមិត្តភាពសាមគ្គី ភាពរវាងប្រទេសទាំងពីរផងដែរ៕