សន្និសីទសារព័ត៌មានបំផុសយុទ្ធនាការកសាងគ្រួសារវ័យក្មេងប្រកបដោយសុភមង្គលឆ្នាំ ២០២៣។ រូបថត៖ sggp.org.vn |
យុទ្ធនាការប្រព្រឹត្តទៅចាប់ ពីខែមិថុនាដល់ខែធ្នូឆ្នាំនេះ ក្នុងគោលបំណងចង់បង្កើនការឃោសនាអំពីតួនាទី និង តម្លៃនៃការកសាងគ្រួសារប្រកបដោយក្ដីសុភមង្គល ភាពកក់ក្ដៅ និងភាពជឿន
មុននោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ នៅតាមមូលដ្ឋានជាច្រើននៅទូទាំង ប្រទេស សកម្មភាពអបអរសាទរទិវាគ្រួសារវៀតណាមត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹក គគ្រេងដូចជា៖ ទិវាគ្រួសារវៀតណាមឆ្នាំ ២០២៣ នៅទីក្រុងហាណូយ; កម្មវិធី "រង្វង់ដៃ នៃក្ដីស្រឡាញ់" និងការប្រកួតធ្វើម្ហូប "អាហារគ្រួសារ តភ្ជាប់ក្ដីស្រឡាញ់" នៅខេត្ត Ben Tre; ការប្រឡងស្វែងយល់ចំណេះដឹងអំពីការងារគ្រួសារ និងសមភាពយេនឌ័រឆ្នាំ ២០២៣ នៅខេត្ត Hau Giang; ទិវានារីច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្ម កសាងគ្រួសារ ប្រកបដោយក្ដីសុភមង្គលឆ្នាំ ២០២៣ នៅខេត្ត Bac Giang ជាដើម៕

