ពិធីកាត់ខ្សែបូរបើកការតាំងពិព័រណ៍ "ឈាមនិងផ្កា - ហាណូយ ១២ ថ្ងៃយប់”។ (រូបថត៖ VOV5) |
ការតាំងពិព័រណ៍នេះមាន ៣ ផ្នែក៖ ចក្ខុវិស័យយុទ្ធសាស្ត្រ; ហាណូយ ១២ ថ្ងៃយប់ - ឈាមនិងផ្កា; ផ្កាជ័យជំនះ។ ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឯកសារ រូបភាព វត្ថុ រឿងរ៉ាវស្ដីអំពីជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើពលកម្មក្នុងសង្គ្រាមដ៏កាចសាហាវ ស្មារតីប្រយុទ្ធ និងបម្រើការប្រយុទ្ធរបស់កងទ័ពនិងប្រជាជនហាណូយក្នុងរយៈពេល ១២ ថ្ងៃយប់នៅចុងឆ្នាំ ១៩៧២។ ពិព័រណ៌នេះក៏ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃរដ្ឋធានី ហាណូយក្រោយរយៈពេល ៥០ឆ្នាំពីជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាស” ក៏ដូចជាទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិកក្នុង ដំណាក់កាលផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិផងដែរ។
មុននោះ នារសៀលថ្ងៃទី ១៥ ខែធ្នូ នៅទីស្នាក់ការកងពលធំលេខ ៣៧០ ផ្នែកទ័ពការពារដែនអាកាស - ទ័ពជើងអាកាស ទីក្រុងហូជីមិញ បានបើកការតាំងពិពណ៌ "ចម្រៀងវីរភាព Dien Bien Phu នៅលើអាកាស"។ ពិព័រណ៍ឧទ្ទេសនាមរូបភាពជាង ២០០ ចែកជា ៣ ផ្នែក៖ មាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្ស និងលោកប្រធានហូជីមិញ; កងទ័ពនិងប្រជាជនសាមគ្គីវាយឲ្យបរាជ័យយន្តហោះ B-៥២; ចម្រៀងវីរភាព Dien Bien Phu នៅលើអាកាសលាន់លឺរន្ទឺរជារៀងរហូត៕

