ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អញ្ជើញចូលរួមពិធីបើកសម្ពោធសេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន Go-Jek នៅវៀតណាម (រូបថត៖ VOV)


នារសៀលថ្ងៃនេះដែរ ក្រុមហ៊ុន Go-Jek របស់ឥណ្ឌូនេស៊ីនិងក្រុមហ៊ុន Go-Viet បានបើក សម្ពោធសេវាកម្មដឹកជញ្ជូនអ្នកដំណើរដោយឈរ លើគ្រឹះស្ថាននៃបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយមានការចូលរួមរបស់ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។ នេះជាចំណែកមួយក្នុងផែនការ បើកទូលាយទីផ្សារដោយមានតំលៃ៥០០លានដុល្លាអាមេរិករបស់ក្រុមហ៊ុន Go-Jek នៅបណ្ដាប្រទេស វៀតណាម ថៃ សឹង្ហបុរីនិងហ្វីលីពីន។ មុននោះ នាពេលជូន ដំណឹងព័ត៌មាននេះនៅសម័យប្រជុំបើកសន្និសីទ WEF ASEAN ២០១៨ នាព្រឹក ថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុក ថា៖

“រដ្ឋាភិបាលវៀតណាមមានគោលបំណងចង់ឃើញគម្រោងសហប្រតិបត្តិការដូច្នេះជាច្រើនថែមទៀត ដើម្បីប្រកាសទៅកាន់ពិភពលោកទាំងមូលថា ស្មារតី សហប្រតិបត្តិការចាប់អាជីពកំពុងរីក សាយ ភាយយ៉ាងខ្លាំងក្លាក្នុងអាស៊ាន។ អាស្រ័យដោយភាពជឿនលឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យា អាស៊ាននា បច្ចុប្បន្ន អាចក្លាយទៅជាកន្លែងបំផុសគំនិតច្នៃប្រឌិតក៏បានដែរ”។

សូមគូសបញ្ជាក់ថា Go-Jek ជាគ្រឹះស្ថានបច្ចេកវិទ្យាពហុសេវាកម្មធំបំផុត នៅឥណ្ឌូនេស៊ីដែលរួមវិភាគទានដ៏សំខាន់ក្នុងការលើកស្ទួយប្រាក់ចំណូល សម្រាប់អ្នកបើកបរប្រមាណជាង១លាននាក់និងសហគ្រាសខ្នាតតូចនិងមធ្យម ប្រមាណ១៥ហ្មឺនអង្គភាព៕