សៀវភៅនេះកំពុងទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់ សាធារណៈជន ពិសេសគឺអ្នកធ្វើការក្នុងវិស័យបច្ចេកវិទ្យា ព្រោះថានេះជាលើក ដំបូងដែលវៀតណាមមានស្នាដៃបោះពុម្ភផ្សាយមួយដែលប្រមូលផ្ដុំនូវកត្តា សំខាន់បំផុតនៃបដិវត្តន៍ឧស្សាហកម្ម៤.០។

នាយប់ថ្ងៃទី១៨ មេសា ពិធីបុណ្យសៀវភៅ Hai Chau លើកទី៤បានប្រារព្ធ ឡើង នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ដោយមានការចូលរួមរបស់ ស្តង់ទំនិញប្រមាណ២០០ស្តង់នៃរោងបោះពុម្ភផ្សាយធំៗក្នុងទូទាំងប្រទេស។ អ្នកស្រី Ngoc Han នៅខ័ណ្ឌ Hai Chau បានឲ្យដឹងថា៖

“ខ្ញុំសប្បាយចិត្តណាស់ព្រោះថា មកដល់ពិធីបុណ្យសៀវភៅនេះ ខ្ញុំទិញបាន សៀវភៅជាច្រើនក្បាលដែលខ្លួនកំពុងស្វែងរក។ ខ្ញុំសង្ឃឹមថា នឹងរៀបចំពិធី បុណ្យសៀវភៅដូច្នេះជាច្រើនថែមទៀត”៕