អនុប្រធានសហព័ន្ធសហជីពវៀតណាម លោក Ngo Duy Hieu បានជម្រាបជូនអំពីចំណុចថ្មីក្នុងខែកម្មករឆ្នាំ២០២៣។ (រូបថត៖ laodongthudo.vn) |
“ដើម្បីផ្ទៀងស្តាប់មតិយោបល់របស់និយោជិតក្នុងការចូលរួមកសាងប្រព័ន្ធច្បាប់ ក្នុងនោះមានច្បាប់ជាច្រើនទាក់ទងនឹងកម្មករ និយោជិត យើងខ្ញុំនឹងអញ្ជើញសមាជិក រដ្ឋសភាមកសំណេះសំណាល និងស្តាប់មតិយោបល់ និងសេចក្តីប្រាថ្នារបស់អ្នកបោះ ឆ្នោតដែលជាកម្មករ និយោជិត ចូលរួមកសាងច្បាប់នានាដូចជា៖ ច្បាប់ស្តីពីការធានា រ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីលំនៅឋាន ជាដើម។ យើងខ្ញុំកំពុងអនុវត្តន៍នៅគ្រប់ខេត្តក្រុងទាំងអស់”។
ក្នុងអំឡុងខែកម្មករ សហជីពថ្នាក់មូលដ្ឋាននៅតាមសហគ្រាសនានា ក៏ផ្តោត សំខាន់លើការលើកសំណើរ និងសម្របសម្រួលជាមួយនិយោជក ដើម្បីរៀបចំវេទិកា “កម្មករដើម្បីសហគ្រាស សហគ្រាសដើម្បីកម្មករ” សកម្មភាព “អរគុណនិយោជិត” លើកទឹកចិត្ត និងដោះស្រាយទាន់ពេលវេលានូវបញ្ហានានាដែលនិយោជិតយកចិត្ត ទុកដាក់។ ជាពិសេស ស្នើឲ្យសហគ្រាសស្វែងរកដំណោះស្រាយដើម្បីធានាការងារ និងប្រាក់ចំណូលដោយចីរភាពសម្រាប់និយោជិតផងដែរ៕

