ទាំងអស់នេះ គឺជាព្រឹត្តិការណ៍ទិវាជាតិស្ម័គ្រចិត្តប្រចាំឆ្នាំ ២០១៨ “ការងារល្អជារៀងរាល់ថ្ងៃ”; ពានរង្វាន់អ្នកស្ម័គ្រចិត្តជាតិឆ្នាំ២០១៨និង មហោស្រពបណ្តាក្លឹប ក្រុមអ្នកស្ម័គ្រចិត្តទូទាំងប្រទេសលើកទី១។
ព្រឹត្តិការណ៍ឆ្នាំនេះ គ្រោងនឹងបានរៀបចំឡើងនៅបឹង Hoan Kiem (ហាណូយ) ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តវៀតណាមនិងអន្តរជាតិជាង ៥ពាន់ នាក់។ គណៈចាត់តាំងកម្មវិធីនឹងរៀបចំពិធីប្រគល់ពានរង្វាន់ដល់អង្គការចំនួន ១០ និងបុគ្គលចំនួន ១០ នាក់ ដែលបានឈ្នះពានរង្វាន់ស្ម័គ្រចិត្តថ្នាក់ជាតិក្នុងឆ្នាំ ២០១៨ ក្នុងឱកាសនេះ ក្រុមហ៊ុន Vietjet នឹងរៀបចំសកម្មភាពពោរពេញទៅដោយអត្ថន័យជាបន្តបន្ទាប់ សំរាប់សហគមន៍មានដូចជាការបរិច្ចាគ មូលនិធិ “បន្តក្តីសុបិន”ដល់សិស្សានុសិស្សជាជនជាតិភាគតិចនៅខេត្ត Ha Giang និងរួមសហការជាមួយកាសែតចរាចរដើម្បីបង្កើតកម្មវិធីអាកប្បកិរិយា ក្នុងការធ្វើដំណើរតាមយន្តហោះ ផងដែរ៕
