អត្រាគ្រួសារក្រីក្រក្នុងទូទាំង ប្រទេសបានថយចុះជិត១,៦% ដែលសម្រេចគោលដៅរបស់រដ្ឋសភា។ ដើម្បី ឆ្ពោះទៅរកគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដែលរដ្ឋាភិបាលបានដាក់ចេញ លោក Ngo Truong Thi ប្រធានការិយាល័យជាតិទទួលបន្ទុកការ កាត់បន្ថយភាពក្រីក្រ បានអោយដឹងថា៖
“ក្នុងដំណើរការអនុវត្តន៍គោលដៅកាត់បន្ថយភាពក្រីក្រ យើងត្រូវប្រឈម មុខជាបន្តបន្ទាប់ជាមួយនឹងផលវិបាកដោយគ្រោះធម្មជាតិនិងគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧។ មានសំណង់ជាច្រើនដែលយើងកំពុងកសាង ត្រូវបាន បំផ្លាញ។ មានមនុស្សជាច្រើនមិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងបាត់បង់ក្រុមគ្រួសារទៀតផង។ នោះគឺជាបញ្ហាដែលយើង ត្រូវជំនះពុះពារ ត្រូវធ្វើយ៉ាងម៉េចដើម្បីតភ្ជាប់ការងារកាត់បន្ថយភាពក្រីក្រជាមួយ ការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការខូចខាតដោយ គ្រោះធម្មជាតិបង្កឡើង”។
ដើម្បីជួយជ្រោមជ្រែងទិវាដើម្បីជនក្រីក្រ នាថ្ងៃទី១៦ ខែតុលា នៅខេត្តThai Binh គណៈកម្មការចលនាមូលនិធិ “ដើម្បីជនក្រីក្រ” ខេត្ត Thai Binh បានរៀបចំ ពិធីបំផុស “ខែកំពូលដើម្បីជនក្រីក្រ” ឆ្នាំ២០១៨។ នៅក្នុងពិធីនេះ សមាសភាព និងបុគ្គលចំនួន៧៥បានចុះបញ្ជីបរិច្ឆាកទៅមូលនិធិនូវទឹកប្រាក់ចំនួន១ពាន់៣រយលានដុង៕
