![]() |
ព្រឹត្តិការណ៍ដ៏សំខាន់លើកនេះគឺជាសម័យប្រជុំក្រុមប្រឹក្សារ GEF លើកទី ៥៤ (ចាប់ផ្តើមពីថ្ងៃទី ២៤ ដល់២៦ ខែមិថុនា)។ កិច្ចប្រជុំក្រុមប្រឹក្សា GEF លើកទី ៥៤ នេះត្រូវបានធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ សហជួយឧបត្ថម្ភដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរបស់ GEF និងកំណត់ផែនការនិងថវិការបស់ GEF សម្រាប់ឆ្នាំ ២០១៩ ជាដើម។ ក្នុងថ្ងៃ ធ្វើការទី២នេះក៏មានព្រឹត្តិការណ៍ខាងក្រៅពីកិច្ចប្រជុំជាច្រើនផងដែរដើម្បីពិភាក្សាគ្នាទៅវិញទៅមកអំពីបញ្ហាសំខាន់ៗនៅលើពិភពលោកដូចជាស្បៀងអាហារ បំរែបំរួលបរិស្ថានការអភិរក្សជីវចម្រុះ កាត់បន្ថយនៃការរិចរិលដី និងការពង្រឹង សមត្ថភាពថ្នាក់ជាតិដើម្បីបំពេញតាមតម្រូវការប្រកបដោយតម្លាភាពជាដើម៕

