(VOVworld) - នាថ្ងៃទី២៦ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះជនមានគុណូបការៈនៅ ទីក្រុង Hung Yen ភាគខាងជើងវៀតណាម។លោកឧបនាយករដ្ឋមន្រ្តីបានទៅ សាកសួរសុខទុក្ខនិងជូនអំណោយចំពោះវីរៈអ្នកម្ដាយ Ta Thi Ca មានអាយុ៩៦ ឆ្នាំ និងលោកយាយ Duong Thi The មានអាយុ៩២ឆ្នាំ ជាកម្មាភិបាលដំណាក់កាល តស៊ូប្រយុទ្ធនៅទីនេះ។

បំភ្លឺទៀននៅឈាបនដ្ឋានខេត្ត Quang Tri (រូបថត៖VOV)

នាថ្ងៃដដែល មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានរៀបចំកម្មវិធី “ទៅតាមស្នាមជើងរបស់វីរៈជន” នៅខេត្តQuang Tri។ កម្មវិធីនេះរួមមាន សកម្មភាពជាក់ស្ដែងជាច្រើនដូចជា សាកសួរសុខទុក្ខ ពិនិត្យជំងឺ ចែកជូនឱសថឥត គិតថ្លៃ ជូនអំណោយចំពោះអតីតយុវជនស្ម័គ្រចិត្ត គ្រួសារ គោលនយោបាយនិង គ្រួសារយុទ្ធជនពិការដែលមានជីវភាពរស់នៅលំបាក។

នាយប់ថ្ងៃទី២៦ កក្កដា នៅឈាបនដ្ឋានទីក្រុងហាណូយ យុវជននិងនិស្សិត ប្រមាណ២ពាន់នាក់បានទៅអុជធូប ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធចំពោះ កុលបុត្រកុលធីតាក្នុងទូទាំងប្រទេសដែលបានពលីជីវិតដើម្បីបុព្វហេតុតស៊ូ ប្រយុទ្ធរំដោះប្រជាជាតិនិងឯកភាពប្រទេសជាតិ។អ្នកស្រី Pham Thi Huyen និស្សិតមហាវិទ្យាល័យពាណិជ្ជកម្មបានចែករំលែកថា៖

“កម្មវិធីនេះមានអត្ថន័យសំខាន់ណាស់ ដោយសារវាជួយឲ្យយុវជន និស្សិត និងមនុស្សគ្រប់រូបយល់បន្ថែមអំពីគុណូបការៈដ៏ធំធេងរបស់វីរៈជនដែលបានពលីជីវិតដើម្បីមាតុប្រទេស”៕